ទោះបីមានគម្រោងជួយសង្គ្រោះត្រីផ្សោតក៏ដោយ ក៏ត្រីនេះនៅតែជិតផុតពូជដដែល
រយៈពេលជាងពីរឆ្នាំមកហើយ បន្ទាប់ពីការចុះហត្ថលេខាលើគម្រោងមួយដែលផ្តោតលើការធ្វើឲ្យប្រសើរឡើងនូវការការពារត្រីផ្សោតអុីរ៉ាវ៉ាឌីដែលជិតនឹងផុតពូជទៅហើយនោះ ក្រុមអ្នកជំនាញបានលើកឡើងកាលពីសប្តាហ៍មុនថា ពួកគេព្រួយបារម្ភថា ទំនប់មេគង្គនឹងឈានទៅ រកការបំផ្លាញត្រីនេះទាំងស្រុង។ អំឡុងសិក្ខាសាលារយៈពេលពីរថ្ងៃដែលបិទកាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីមកពីស្ថាប័នរដ្ឋាភិបាល នានា អង្គការបរិស្ថាន និងសា្ថប័នស្រាវជ្រាវ បានពិភាក្សាគ្នាអំពីវឌ្ឍនភាព ចាប់តាំងពីការចុះ ហត្ថលេខាខែមីនាឆ្នាំ២០១២ លើសេចក្តីប្រកាសខេត្តក្រចេះ នេះបើយោងតាមសេចក្តីថ្លែង ការណ៍របស់អង្គការ WWF មួយចេញកាលពីម្សិលមិញ។ …
ខេមបូឌា ដេលី
http://www.cambodiadailykhmer.com/news/13571/