មន្ត្រីរដ្ឋាភិបាលបដិសេធការអះអាងពីការកាប់បំផ្លាញព្រៃឈើ បើទោះបីមានភស្តុតាងកាន់តែច្រើនឡើង
មន្រី្តរដ្ឋាភិបាលនៃប្រទេសកម្ពុជា បានការពាររបាយការណ៍រដ្ឋាភិបាលលើវិស័យព្រៃឈើ បើទោះបីមានការបោះពុម្ពផ្សាយរបាយការណ៍សំខាន់ៗជាច្រើន ដែលចោទប្រកាន់ថា ការកាប់បំផ្លាញព្រៃឈើកំពុងតែកើនឡើង ដោយសារបរាជ័យនៃគោលនយោបាយ។…
ជាកិច្ចឆ្លើយតប អ៊ាង សុផល្លែត បានបន្ទរការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រី ដោយទទូចថា នៅពេលដែលដីរានព្រៃត្រូវបានដាំជំនួសមកវិញជាមួយនឹងដើមកៅស៊ូ នោះចំការកៅស៊ូអាចនឹងត្រូវសន្មត់ថាជាគម្របព្រៃឈើ។ អ្នកបរិស្ថាន បានបដិសេធគំនិតនេះ ដោយទទូចថា ដំណាំកៅស៊ូតែមួយមុខ មិនអាចប្រៀបធៀបនឹងជីវចម្រុះសម្បូរបែបនៃព្រៃធម្មជាតិបានទេ។…