ព័ត៌មាន​លម្អិត​ទាក់ទិន​នឹង​ការ​ដោះ​ដូរ​ដី​របស់​ក្រសួងបរិស្ថាន​នៅ​តែ​ស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល​

​កាលពី​ឆ្នាំ​២០១១ ​ក្រសួងបរិស្ថាន​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ Ratana​ Cooperation​ and Construction ​ដើម្បី​ដោះ​ដូរ​ដី​ដ៏​មាន​តម្លៃ​របស់​ខ្លួន​ទំហំ​២.៤០០ ​ម៉ែត្រក្រឡា​ដែល​មាន​ទីតាំង​តាម​បណ្តោយ​មហាវិថី​ព្រះ​សីហ​នុ​ក្នុង​សង្កាត់​ទន្លេបាសាក់​ ​រាជធានី​ភ្នំពេញ​ទៅ​កាន់​ដី​ទំហំ​៩.០០០​ម៉ែត្រក្រឡា​វិញ​ ​ដើម្បី​សាងសង់​អគារ​ថ្មី​នៅ​ខណ្ឌមានជ័យ​ដែល​មាន​ចម្ងាយ​ពី​ទីតាំង​ចាស់​២០​គីឡូម៉ែត្រ​។​ ​ប៉ុន្តែ​ឥឡូវនេះ​ ​មន្ត្រី​ក្រសួងបរិស្ថាន​បាន​លើក​ឡើង​ថា​ ​ខ្លួន​បាន​ប្រគល់​ដី​និង​អគារ​ថ្មី​របស់​ខ្លួន​នៅ​ក្នុង​ខណ្ឌមានជ័យ​ទៅ​ឲ្យ​ក្រុមហ៊ុន​ Ratana​ Cooperation​ and Construction ​វិញ​ហើយ​។​ ​ស្រប​ពេល​នោះ​ដែរ​ ​ក្រសួងបរិស្ថាន​ ​បាន​យល់ព្រម​ឲ្យ​ក្រុមហ៊ុន​នេះ​បន្តកាន់កាប់​ដី​ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​សីហ​នុ​ដដែល​។​ ​ដី​នេះ​មាន​តម្លៃ​យ៉ាងតិច​ ១៤,​ ៤​លាន​ដុល្លារ​ ​នេះ​បើ​យោង​តាម​តួលេខ​នៃ​ការ​វាយតម្លៃ​អំពី​អចលនទ្រព្យ​កាលពី​ឆ្នាំ​២០១៣​។​ ហើយ​ឥឡូវនេះ​ ​ក្រសួងបរិស្ថាន​មាន​គម្រោង​ចំណាយ​ប្រាក់​៥​លាន​ដុល្លារ​ដើម្បី​សាងសង់​អគារ​ថ្មី​មួយទៀត​នៅ​លើ​ដី​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ចម្ងាយ​១,៥​គីឡូម៉ែត្រ​ពី​ក្រសួងបរិស្ថាន​នា​ពេល​សព្វថ្ងៃ​។​ ​លោក​ ​សែ​ម​ ​សា​រឿ​ន​ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​នៅ​ក្រសួងបរិស្ថាន​បាន​មាន​ប្រសាសន៍​ថា​ “ ​ទីតាំង​របស់​ក្រសួងបរិស្ថាន​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​សីហ​នុ​គឺជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ Ratana​ Cooperation and Construction​។​ ​ទីតាំង​នៃ​ក្រសួងបរិស្ថាន​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ​ក៏​ជា​របស់​ក្រុមហ៊ុន​នេះ​ដែរ​ ​ព្រោះ​ក្រុមហ៊ុន​មិន​បាន​ប្រគល់​អគារ​នោះ​មក​ឲ្យ​ក្រសួងបរិស្ថាន​វិញ​ឡើយ​”​។​ …

ឃី សុវុទ្ធី
http://www.cambodiadailykhmer.com/news/11247/