រដ្ឋាភិបាល​ផ្តល់​ប្រាក់​ក្នុង ១ ខែ ២ ម៉ឺន​រៀល​ដល់​ជន​ពិការ​ក្រី​ក្រ

រាជ​រដ្ឋាភិបាល​នឹង​អនុវត្ត​ការ​ឧបត្ថម្ភ​ប្រាក់​របប​គោល​នយោបាយ​ចំនួន ២ ម៉ឺន​រៀល​ក្នុង​មួយ​ខែ​ដល់​ជន​ពិការ​ក្រីក្រ​ម្នាក់​នៅ​តាម​ភូមិ​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស ចាប់​ពី ឆ្នាំ​២០១៥ ខណៈ​ដែល​ប្រាក់​របប​គោល​នយោបាយ​ធ្លាប់​តែ​មាន​ចំពោះ​សោធ​និវត្ត​ដែល​ពិការ​តែ​ប៉ុណ្ណោះ។ លោក សែម សុខា រដ្ឋ​លេខាធិការ​ក្រសួង​សង្គមកិច្ច​បាន​ថ្លែង​ក្នុង​ពិធី​បើក​មហា​សន្និបាត​លើក ទី៥ របស់​សមាគម​ជន​ពិការ​ភ្នែក​កម្ពុជា​ស្រប​នឹង​ទិវា​ជន​ពិការ​កម្ពុជា ៣ ធ្នូ លើក ទី១៦ និង​ទិវា​អន្តរជាតិ​លើក ទី៣២ ថា រដ្ឋាភិបាល​តាម​រយៈ​ក្រសួង​សង្គមកិច្ច​នឹង​ចាប់​ផ្តើម​អនុវត្ត​របប​គោល​នយោបាយ​ឧបត្ថម្ភ​ប្រាក់​ពីរ​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​ដល់​ជន​ពិការ​ក្រីក្រ​នៅ​តាម​សហគមន៍​ដោយ​ផ្អែក​ទៅ​លើ​ស្ថានភាព ពិការ​ចំនួន ៣ កំរិត​គឺ​ពិការ​ស្រាល​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន ៣ ខែ​ក្នុង​មួយ​ឆ្នាំ​ពិការ​មធ្យម​ទទួល​បាន ៦ ខែ​និង​ពិការ​ធ្ងន់​ធ្ងរ​ទទួល​បាន​ចំនួន ១២ ខែ​ក្នុង​មួយ​ឆ្នាំ។​ …

សែន ដាវីត
http://bit.ly/1wD98wT