តុលាការឃុំខ្លួនមេសុរិយោដីស្រុកលំផាត់
ប្រធានការិយាល័យភូមិបាលនិងសុរិយោដី ស្រុកលំផាត់ លោក ម៉ឹង ប៊ុន្ធឹន ត្រូវសាលាដំបូង ខេត្តរតនគិរី ធ្វើការឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ឋនាគារខេត្តក្រោមការចោទពីបទ «រួមគំនិតកាប់បំផ្លាញព្រៃឈើ» ក្នុងតំបន់ឧទ្យានទឹកធ្លាក់ ៧ជាន់ អូរស៊ិនលែរ៍។ លោក ក្លុល ធឿន អធិការរង ស្រុកលំផាត់ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា លោក ម៉ឹង ប៊ុន្ធឹន ប្រធានការិយាល័យភូមិបាលនិងសុរិយោដី ស្រុកលំផាត់ ត្រូវតុលាការ ខេត្តរតនគិរី សម្រេចឃុំខ្លួនភ្លាមៗបន្ទាប់ពីគាត់ត្រូវកោះហៅឲ្យចូលខ្លួនឆ្លើយបំភ្លឺនៅតុលាការកាលពីរសៀលថ្ងៃ ទី២៤ ខែមីនា ជុំវិញបណ្ដឹងរបស់រដ្ឋបាលព្រៃឈើ ដែលប្តឹងចោទថា គាត់ជាប់ពាក់ព័ន្ធនឹងករណីកាប់រុករានដីបំផ្លាញព្រៃឈើក្នុងតំបន់ទឹកធ្លាក់ ៧ជាន់ អូរស៊ិនលែរ៍ ជាច្រើនហិកតា។
ឃុត សុភចរិយា
http://www.postkhmer.com/national/2011-01-03-04-07-05/112458-2014-03-27-02-27-57