ពេទ្យ​ភូមិ​ចម្លង​មេរោគ​អេដស៍​ត្រូវ​កាត់​ឲ្យ​ជាប់​ពន្ធនាគារ ២៥ ​ឆ្នាំ

គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ២៥ ឆ្នាំ​កាល​ពី​ម្សិលមិញ​បន្ទាប់​ពី​សាលា​ដំបូង​ខេត្ត​បាត់ដំបង​បាន​រក​ឃើញ​ថា​មាន​ពិរុទ្ធ​ពី​បទ «ធ្វើ​ទារុណកម្ម​ដែល​មាន​ស្ថាន​ទម្ងន់​ទោស» ដោយ​សារ​គ្រូពេទ្យ​រូប​នេះ​បាន​ចម្លង​មេរោគ​អេដស៍​ដល់​មនុស្ស ២៨២ នាក់។

លោក យ៉ែម ជ្រឹម អាយុ ៥៦ ឆ្នាំ​បាន​ឈ្ងោក​មុខ​នៅ​ពេល​ដែល​លោកស្រី យិច ឈាណាវី ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​អាន​សាលក្រម​ខណៈ​ដែល​ប្រពន្ធ និង​កូនៗ​របស់​គាត់​អង្គុយ​យំ​នៅ​ផ្នែក​ខាង​មុខ​ក្នុង​សាល​សវនាការ។
ប្រធាន​ក្រុម​ប្រឹក្សា​បាន​ប្រកាស​ប្រាប់​អង្គសវនាការ​ថា​លោក ជ្រឹម ដែល​ធ្វើ​ជា​គ្រូពេទ្យ​ក្នុង​ភូមិ​រកា ខេត្ត​បាត់ដំបង​អស់​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​មក​ហើយ​នោះ​បាន «ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ដែល​បាន​ធ្វើឲ្យ​ជនរងគ្រោះ​មួយ​ចំនួន​ស្លាប់ និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ផ្លូវចិត្ត រាងកាយ និង​កេរ្តិ៍ឈ្មោះ» របស់​អ្នក​ដទៃ។ …

ផាក់ ស៊ាងលី និង Alice Cuddy
http://bit.ly/1NtUP0G