ក្រុមមន្ត្រី​បារម្ភ​ ខណៈ​អត្រា​ងាប់​នៃ​សត្វ​ផ្សោត​កើនឡើង

អត្រា​ងាប់​នៃ​សត្វ​ផ្សោត​ទន្លេមេគង្គ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៩ ​ត្រូវ​បាន​គេ​កត់ត្រា​ថា មាន​ការកើនឡើង​ខ្ពស់ជាង​ឆ្នាំមុនៗ​ ប៉ុន្តែ​ក៏មាន​កូន​ផ្សោត​ដែល​ទើបនឹង​កើតមាន​ការកើនឡើង​ផងដែរ​។ ទោះយ៉ាងណា​ចំនួន​សត្វ​ផ្សោត​ងាប់ ដែល​មាន​ការកើនឡើង​បង្ក​ឲ្យ​មាន​ក្ដីបារម្ភ​ជាថ្មី​សម្រាប់​ក្រុម​អ្នក​អភិរក្ស​។ លោក អ៊ុក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ធនធាន​ជលផល​នៃ​រដ្ឋបាល​ជលផល​បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ថា​៖ «​ជាមួយ​មោទនភាព​នៃ​អត្រា​កូនផ្សោត​ទើប​កើត​ថ្មី​ក្នុង​ឆ្នាំ ២០១៩ ដែល​មាន​រហូតដល់​ ១៣ ​ក្បាល យើង​ក៏មាន​ក្ដី​ព្រួយ​កង្វល់​ផងដែរ​ចំពោះ​អត្រា​ស្លាប់​របស់​សត្វ​ផ្សោត​នៅក្នុង​ឆ្នាំ​ដដែល​នេះ ដែល​មាន​រហូត​ដល់​ ៦ ​ក្បាល​។ វា​ជា​អត្រា​ដ៏ខ្ពស់បំផុត បើ​ធៀប​ទៅ​នឹង​ឆ្នាំមុនៗ​»​។ ...

ឃុត សុភចរិយា
https://bit.ly/305ZzbX