បណ្តាញ​ស្រ្តី​បម្រើ​ការងារ​តាម​ផ្ទះ​ទាមទារ​ឲ្យ​ការពារ​សិទ្ធិ​អ្នក​បម្រើ​តាម​ផ្ទះ

បណ្តាញ​អ្នក​បម្រើ​តាម​ផ្ទះ​កម្ពុជា បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​រដ្ឋ​មន្រ្តី​ក្រសួង​ការងារ ផ្តល់​សច្ចាប័ន​និង​អនុវត្ត​អនុសញ្ញា​អង្គការ​ពលកម្ម​អន្តរជាតិ​លេខ ១៨០ សម្រាប់​ពលករ​បម្រើ​ការងារ​តាម​ផ្ទះ នៅ​ថ្ងៃ​ទិវា​អ្នក​បម្រើ​តាម​ផ្ទះ​អន្តរជាតិ នៅ​ថ្ងៃ​ចន្ទ​នេះ។ លោក​ស្រី វុន សម្ផស្ប ប្រធាន​បណ្តាញ​អ្នក​បម្រើ​តាម​ផ្ទះ​កម្ពុជា បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា អ្នក​បម្រើ​តាម​ផ្ទះ​ប្រហែល ១០០ នាក់ នឹង​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រសួង​ការងារ ដើម្បី​ដាក់​ញត្តិ​ទាមទារ​ឲ្យ​ផ្តល់​សច្ចាប័ន​លើ​អនុ​សញ្ញា​លេខ ១៨៩ ដែល​នឹង​ការពារ​សិទិ្ធ​អ្នក​បម្រើ​តាម​ផ្ទះ ដែល​ធ្វើ​ការ​ក្នុង​ប្រទេស​ដែល​បាន​ផ្តល់​សច្ចាប័ន​ប្រាក់​ឈ្នួល​អប្បបរមា រយៈ​ពេល​ឈប់​សម្រាក ១ ថ្ងៃ​និង​បញ្ឈប់​ការ​កេង​ប្រវ័ញ្ច​មក​លើ​អ្នក​បម្រើ​តាម​ផ្ទះ។ ...

មុំ គន្ធា
http://bit.ly/1ovIF0R