អង្គការ ៤០ ទាមទារ​ឲ្យ​មាន​ច្បាប់​ការពារ​អ្នក​ធ្វើ​ការ​នៅ​តាម​ផ្ទះ

អង្គការ​ជាតិ-​អន្តរជាតិ​ចំនួន ៤០ បាន​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​សច្ចាប័ន លើ​អនុសញ្ញា​អង្គការ​ពលកម្ម​អន្តរជាតិ​លេខ ១៨៩ ស្តីពី​ការងារ​សមរម្យ សម្រាប់​កម្មករ​ធ្វើ​ការ​តាម​ផ្ទះ ដើម្បី​ធានា និង​ការពារ​សិទ្ធិ​ដល់​ពួក​គេ​ឲ្យ​ដូច​ទៅ​នឹង​កម្មករ​ផ្នែក​ផ្សេងៗ​ទៀត។ … អង្គការ​ទាំង​នោះ បាន​អំពាវនាវ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដាក់​ចេញ​នូវ​វិធានការ​ច្បាប់​និង​រដ្ឋបាល​មួយ​ចំនួន​ដើម្បី​លើក​កម្ពស់ និង​ការពារ​សិទ្ធិ​របស់​កម្មករ​ធ្វើ​ការងារ​នៅ​តាម​ផ្ទះ រួម​មាន​ផ្តល់​សច្ចាប័ន​និង​ដាក់​ឲ្យ​អនុវត្ត អនុសញ្ញា​លេខ ១៨៩ របស់​អង្គការ​ពលកម្ម អន្តរជាតិ ចេញ​វិធានការ​អនុញ្ញាត​ឲ្យ​ពួក​គេ​បាន​ឈប់​សម្រាក​មួយ​ថ្ងៃ ក្នុង​មួយ​សប្តាហ៍ បង្កើត​ប្រព័ន្ធ​ត្រួត​ពិនិត្យ​លក្ខខណ្ឌ​ការងារ និង​ការ​រស់​នៅ បង្កើត​និង​ដាក់​ឲ្យ​អនុវត្ត​កិច្ចសន្យា​ការងារ​គំរូ រវាង​កម្មករ​ធ្វើ​ការ​តាម​ផ្ទះ និង​ម្ចាស់​ផ្ទះ និង​ធ្វើ​ការ​ចរចា​ជាមួយ​ប្រទេស​ទទួល​កម្មករ​កម្ពុជា​ធ្វើ​ការ​តាម​ផ្ទះ ទៅ​លើ​លក្ខ​ខណ្ឌ​ផ្សេងៗ ដើម្បី​ជួយ​ការពារ​សិទ្ធិ​ការងារ​និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួក​គេ​ជាដើម។ …

ប៉ិច សុធារី
http://bit.ly/1skwcdt