លោក ប៉ូលុនស្គី ប្តឹងកូនប្រុសលោក នីកូឡៃ ដូរ៉ូសិនកូ ជំុវិញការអះអាងពីប្រាក់សំណូក ២៥០.០០០ដុល្លារ
មេធាវីការពារលោក សេរហ្គេ ប៉ូលុនស្គី ជនជាតិរុស្សីបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តព្រះសីហនុចោទប្រកាន់កូនប្រុសរបស់អតីតដៃគូជំនួញរបស់លោកបីបទបរិហារកេរ្តិ៍ចំពោះការចែកចាយលិខិតដែលអះអាងថា លោក ប៉ូលុនស្គី បានចំណាយប្រាក់ដល់ក្រុមមន្ត្រីចំនួន ២៥០.០០០ដុល្លារឲ្យចាប់ឪពុករបស់លោកដាក់ពន្ធនាគារ។ …