សេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិកដំណើរការទៅមុខដោយសារមានមូលនិធិពីធនាគារពិភពលោក
មន្ត្រីក្រសួងពាណិជ្ជកម្មបានលើកឡើងកាលពីម្សិលមិញថា សេចក្តីព្រាងច្បាប់មួយស្តីពីពាណិជ្ជកម្មអេឡិចត្រូនិក ដែលនឹងធ្វើនិយ័តកម្មលើពាណិជ្ជកម្មអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជា នឹងធ្លាក់ដល់ដៃទីស្តីការគណៈរដ្ឋមន្ត្រីនៅខែសីហា ក្រោយពីមានការពិនិត្យផ្ទៀងផ្ទាត់ដោយស្ថាប័នរដ្ឋចំនួនពីរផ្សេងទៀត។ លោក ឱម តារារិទ្ធ ប្រធាននាយកដ្ឋានច្បាប់នៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ដែលមាន១២ជំពូក និងមាត្រាចំនួន៨១នេះ កំពុងរង់ចាំការផ្តល់មតិយោបល់ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងធនាគារជាតិនៃកម្ពុជា។ …
ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/15254/