កំណើនតម្រូវការអគ្គិសនីធ្លាក់មកនៅត្រឹម ២០%
អាជ្ញាធរអគ្គិសនីកម្ពុជាបានអះអាងថា ប្រទេសកម្ពុជា មិនបានប្រឈមកង្វះថាមពលអគ្គិសនីនៅក្នុងរដូវប្រាំងឆ្នាំ ២០២០ នេះទេ ព្រោះតម្រូវការប្រើប្រាស់បានថយចុះដោយសារការរាតត្បាតជំងឺកូវីដ ១៩ ដែលបណ្តាលឲ្យរោងចក្រនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ និងបដិសណ្ឋារកិច្ចមួយចំនួនបិទដំណើរការ។ លោក តេង សុខុមាល នាយកប្រតិបត្ដិអាជ្ញាធរអគ្គិសនីកម្ពុជា (EAC) បានថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុគ្រោះ និងលើកទឹកចិត្ដចំពោះការបង់ថ្លៃអគ្គិសនីក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មកាលពីថ្ងៃចន្ទថា កំណើនតម្រូវការថាមពលអគ្គិសនីនៅក្នុងឆ្នាំនេះមិនបានកើនឡើងគួរឲ្យកត់សម្គាល់ទេ ដោយសារចង្វាក់ផលិតកម្មមួយចំនួននៅក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងទេសចរណ៍ថយចុះ បន្ទាប់ពីមានការព្យួរការងារបណ្តាលមកពីវិបត្តិជំងឺកូវីដ ១៩។ …
ធូ វិរៈ
https://bit.ly/3gkEX75