ក្រុមការងារស្វែងរកការពិតរបស់ EBA នឹងមកដល់សប្តាហ៍ខាងមុខនេះ
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា លោក ចច អេដហ្កា (George Edgar) បានប្រកាសនៅសប្តាហ៍នេះថា បេសកកម្មស្វែងរកការពិតដែលបានបញ្ជូនដោយសហភាពអឺរ៉ុបនឹងមកដល់ប្រទេសកម្ពុជានៅចុងខែនេះ ឬដើមខែមេសា។ នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានប្រាប់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ថា គណៈប្រតិភូសហភាពអឺរ៉ុបគ្រោងនឹងធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីប្រមូលព័ត៌មានដែលនឹងត្រូវបានគណៈកម្មាធិការអឺរ៉ុបកំណត់ថា គួរតែលុបចោលប្រព័ន្ធអនុគ្រោះពន្ធសម្រាប់កម្ពុជាឬទេ។ …
ម៉ៃ គុណមករា
https://www.khmertimeskh.com/50584565/eba-fact-finding-team-to-arrive-in-upcoming-weeks-eu-ambassador/