មេរោគ​អេបូឡា​​ធ្វើ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ក្នុង​ចំណោម​កង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា​ដែល​គ្រោង​ទៅ​តំបន់អាហ្វ្រិក​

នៅ​ពេល​កង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា​​បាន​ជួប​ជុំគ្នា​​នៅ​ក្នុង​ពិធីមួយ​​កាលពី​ម្សិលមិញ ​មុន​បេសកកម្ម​រក្សា​សន្តិភាព​​រយៈ​ពេល​មួយ​ឆ្នាំទៅ​កាន់​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​​ មន្ត្រី​យោធា​​បាន​សម្ដែង​​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​​ការ​ផ្ទុះ​នៃ​មេរោគ​អេបូឡា ដែល​កំពុង​រាតត្បាត​ផ្នែក​ខ្លះ​នៃ​តំបន់​អាហ្វ្រិក​ខាង​លិច​។​ ... លោក Roger Carter ទីប្រឹក្សា​​ផ្នែក​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​បាន​លើក​ឡើង​អំឡុង​ពិធី​នោះ​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក ប្រទេស​កម្ពុជា​បាន​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិភាព​សរុប​ចំនួន​២.១៦៥​​នាក់​​ដើម្បី​ជួយ​ក្នុង​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​។ លោក​បាន​បន្ថែម​ថា កង​អនុសេនាធំ​វិស្វកម្ម​លេខ​៩៤៥​​ នឹង​ក្លាយ​ជា​អង្គភាព​ទី២​របស់​កម្ពុជា​ដែល​បញ្ជូន​កង​កម្លាំង​របស់​ខ្លួន​ទៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​។ ...

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/20193/