មន្ត្រី​មន្ទីរ​​​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុម្នាក់​ពាក់​ព័ន្ធ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​បុក​ហើយ​រត់

មន្ត្រី​នគរ​​​បាល​​​ម្នាក់​​​បាន​​​និយាយ​​​ថា រថយន្ត​​​មួយ​​​គ្រឿង​​​ដែល​​​ជា​​​កម្មសិទ្ធិ​​​របស់​​​លោក​​​ស្រី លី ធីតា ​​​ប្រធាន​​​មន្ទីរ​​​សេដ្ឋកិច្ច​​​ និង​​​ហិរញ្ញវត្ថុខេត្ត​​​កំពង់ចាម បាន​​​ជាប់​​​ពាក់ព័ន្ធ​​​នឹង​​​ការ​​​បុកមនុស្ស​​​ស្លាប់​​​​​​ហើយ​​​បាន​​​បើក​​​រត់​​​កាលពីម្សិលមិញ នៅ​​​ក្នុង​​​ស្រុក​​​ជើង​​​ព្រៃ​​​ ខេត្ត​​​កំពង់ចាម។ លោក ឈាង សែ អធិការ​​​រង​​​នគរ​​​បាល​​​ស្រុក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មនុស្ស​​​ពីរ​​​នាក់​​​បាន​​​ស្លាប់​​​ និង​​​ពីរ​​​នាក់​​​ទៀត​​​រង​​​របួស​​​នៅ​​​​​​ពេល​​​ដែល​​​រថយន្ត​​​តូយ៉ូតា​​​ហាយ​​​ឡិនឌ័រ​​​របស់​​​លោកស្រី លី ធីតា បាន​​​ជ្រុល​​​ទៅបុក​​​គោយន្ត​​​កន្ត្រៃ​​​មួយ​​​គ្រឿង និង​​​ម៉ូតូមួយ​​​គ្រឿងទៀត​​​កាលពី​​​វេលា​ទៀប​​​​ភ្លឺ​​​ថ្ងៃម្សិលមិញ។ …

ហៃ ពិសី
http://cambodiadailykhmer.com