EDC នឹងចំណាយជាង $៨០ លានភ្ជាប់បណ្តាញពីទីក្រុងតាខ្មៅទៅបាវិត
មន្រ្តីជាន់ខ្ពស់របស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា អគ្គិសនីកម្ពុជា (EDC) នឹងតភ្ជាប់បណ្តាញអគ្គិសនីពីក្រុងតាខ្មៅទៅក្រុងបាវិតនៃខេត្តស្វាយរៀងដោយគ្រោងចំណាយទឹកប្រាក់ប្រមាណ ៨៤,៥ លានដុល្លារដើម្បីផ្តល់អគ្គិសនីដែលមានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋ និងកាត់បន្ថយការពឹងផ្អែកលើការផ្គត់ផ្គង់អគ្គិសនីពីប្រទេសវៀតណាម។ លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ទឹកប្រាក់នេះជាកម្ចីពីរដ្ឋាភិបាលចិន ហើយគម្រោងនេះនឹងប្រើពេលពីរឆ្នាំកន្លះដើម្បីបញ្ចប់។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រសារព័ត៌មានខ្មែរដែលីកាលពីសៅរិ៍។ ទោះយ៉ាងណា លោកមិនបានបញ្ជាក់ថាការចាប់ផ្តើមដំឡើងបណ្តាញនេះនឹងត្រូវចាប់ផ្តើមនៅពេលណានោះទេ។ …
ចាន់ មុយហុង
http://bit.ly/1CJInpO