អ្នកកាសែត​កា​ណា​ដា​ ដេ​វ​វ៉ក​ឃើ​ (Dave​ Walker)​ បាត់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​

ប៉ូ​លី​ស​និង​មិត្តភក្តិ​កំពុង​ស្វែងរក​អ្នកកាសែត​កា​ណា​ដា​ ដេ​វ​វ៉ក​ឃើ​ (Dave​ Walker)​ បន្ទាប់​ពី​លោក​បាន​បាត់​ខ្លួន​យ៉ាង​អាថ៌​កំបាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៤​ខែកុម្ភៈ​។​ ​បើ​យោង​តាម​ដៃគូ​អាជីវកម្ម​របស់​លោក​ ដេ​វ​វ៉ក​ឃើ​ (Dave​ Walker)​ លោក​ ស៊ុន​នី​ ឈួ​ន​ (Sonny​ Chhoun)​ បាន​មាន​ប្រសាសន៍​ថា​ បុរស​អាយុ​៥៨​ឆ្នាំ​រូប​នេះ​ បាន​ចាក​ចេញពី​ផ្ទះសំណាក់​ Green​ Village​ Angkor​ ស្ថិត​នៅ​ក្នុង​ខេត្តសៀមរាប​ ប្រហែល​ម៉ោង​២​រសៀល​ ដោយ​មាន​កាន់តែ​ដប​ទឹក​មួយ​ក្នុង​ដៃ​ និង​គ្រាន់តែ​បាន​ប្រាប់​អ្នក​សម្អាត​បន្ទប់​ឲ្យ​សម្អាត​បន្ទប់​របស់​លោក​។​ ...​ ​គាត់​បាន​ប្រាប់​បុគ្គលិក​ផ្ទះសំណាក់​ថា​គាត់​នឹង​ត្រឡប់​មក​វិញ​ឆាប់ៗ​ ដោយ​គាត់​បាន​បន្សល់​នូវ​ លិខិតឆ្លងដែន​ កុំព្យូទ័រ​យួរដៃ​ និង​ទូរស័ព្ទ​សាក​ថ្ម​។​ លោក​ ស៊ុន​នី​ ឈួ​ន​ (Sonny​ Chhoun)​ ជា​អ្នក​ដែល​បានការ​ជូនដំណឹង​ នៅ​ពេល​ដែល​លោក​ដេ​វ​វ៉ក​ឃើ​ (Dave​ Walker)​ មិន​បាន​ធ្វើការ​ហៅ​ទូរស័ព្ទ​ត្រឡប់​មក​វិញ​។​ ...

Peter Mccartney
http://www.theglobeandmail.com/news/world/canadian-journalist-dave-walker-missing-in-cambodia/article16965825/?cmpid=rss1