កម្ពុជារកចំណូលជិត $៨០ លានពីដីសម្បទានសេដ្ឋកិច្ច
រដ្ឋាភិបាលកម្ពុជារកបានប្រាក់ចំណូលជិត ៨០ លានដុល្លារពីការជួលសម្បទានដីសេដ្ឋកិច្ចនិងចំណូលពីផលអនុផលព្រៃឈើក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមរបាយការណ៍ស្ដីពីយុទ្ធសាស្ដ្រប្រមូលប្រាក់ចំណូលរយៈពេលមធ្យមឆ្នាំ ២០១៤-២០១៨ បានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលចេញផ្សាយកាលពីដើមសប្ដាហ៍មុន។ … យោងតាមរបាយការណ៍ដែលបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីខែមករាបញ្ជាក់ថា ចាប់ពីឆ្នាំ ២០១១ រហូតដល់ឆ្នាំ ២០១៤ ប្រាក់ចំណូលសរុបមាន ៣១៧,២១ ពាន់លានរៀល (ឬជាង ៧៩ លានដុល្លារអាមេរិក)។ ក្នុងចំណោម ១៩០,២៧ ពាន់លានរៀល (៤៧,៥៦លានដុល្លារអាមេរិក) គឺបានពីសម្បទានដីសេដ្ឋកិច្ច ២៨,១ពាន់លានរៀល (៧លានដុល្លារអាមេរិក) បានមកពីទំនប់វារីអគ្គិសនី និង ៩៨,៨៤ ពាន់លានរៀល (២៤,៧១ លានដុល្លារអាមេរិក) បានមកពីប្រភពផ្សេងទៀត។ …
ម៉ៃ គុណមករា
http://bit.ly/1FaPb3V