អង្គការឃ្លាំមើលការបោះឆ្នោតមានវិធីចុះឈ្មោះមានតម្លាភាព
ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកដែលតាមឃ្លាំមើលដំណើរការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះបានរកឃើញនីតិវិធីចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតតាមបែបទំនើបដោយចំណាយទឹកប្រាក់ប្រមាណ១៧លានដុល្លារសហរដ្ឋអាមេរិក។ ប្រព័ន្ធថ្មីនេះអាចធានាបាននូវសុក្រិត្យភាពនៃបញ្ជីឈ្មោះបោះឆ្នោតប្រមាណ៩៨%។ … ចំណុចសំខាន់នៃប្រព័ន្ធចុះឈ្មោះថ្មីនេះគឺធានាថា គ្មានឈ្មោះស្ទួននិងគ្មានកំហុសនៃការបញ្ជូនទិន្នន័យរបស់អ្នកបោះឆ្នោតទេ។ ការចុះឈ្មោះត្រូវធ្វើឡើងតាមប្រព័ន្ធកុំព្យូទ័រដោយមានបញ្ចូលស្នាមមេដៃ និងរូបថតរបស់អ្នកបោះឆ្នោត។ ផលិតប័ណ្ណបោះឆ្នោតជំនួសឲ្យការប្រើប្រាស់ឯកសារផ្សេងៗពិសេសលិខិតសម្គាល់សម្រាប់បោះឆ្នោត ដែលត្រូវយកមកប្រើដើម្បីបានចូលបោះឆ្នោត។ នេះបើតាមបទបង្ហាញនៅក្នុងសិក្ខាសាលា។ …