GMACកំណត់ប្រាក់ខែគោលដើម្បីចរចាត្រឹម១៤៤.២០ដុល្លារ
បន្ទាប់ពីភាគីសហជីពដែលតំណាងឲ្យកម្មករនិយោជិកបានប្រកាសពីតួលេខរបស់ខ្លួនក្នុងការចរចាប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០១៧ខាងភាគីនិយោជកក៏បានបង្ហាញតួលេខរបស់ខ្លួនផងដែរកាលពីថ្ងៃពុធ ម្សិលមិញនេះដែលមានចំនួនត្រឹមតែ ១៤៤.២០ដុល្លារអាមេរិកតែប៉ុណ្ណោះ។ យោងតាមលិខិតរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលចុះហត្ថលេខាដោយលោកខេន លូ អគ្គលេខាធិការនៃសមាគមនេះ ដាក់ជូនលោករដ្ឋមន្ត្រីក្រសួងការងារ អ៊ិត សំហេងកាលពីថ្ងៃទី៦ ខែកញ្ញា បានឲ្យដឹងថា ក្រោយពីបានធ្វើការពិចារណាយ៉ាងល្អិតល្អន់ទៅលើលក្ខណៈវិនិច្ឆ័យសេដ្ឋកិច្ច និងសង្គមទាំង៧ចំនុច សមាគមយល់ឃើញថា អត្រាដំឡើងប្រាក់ឈ្នួលអប្បបរមាថ្មីដែលសមាជិករបស់សមាគមមានលទ្ធភាពអាចផ្តល់ជូនសម្រាប់ឆ្នាំ២០១៧នេះគឺមិនលើសពីអត្រាអតិផរណាដែលមានចំនួនប្រហែលតែ ៣ភាគរយតែប៉ុណ្ណោះ។ …
មុំ គន្ធា
http://bit.ly/2cqflXt