ក្រសួង​រ៉ែ​និង​ថាមពល​ឆ្លើយ​តប​រឿង​វារី​អគ្គិសនី​ជាយ​អារ៉ែង

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើ​សុំ​របស់​លោក​ស្រី តែ ច័ន្ទមនី ប្រធាន​ស្តីទី គណៈកម្មការ ទី៣ របស់​រដ្ឋសភា មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ុយ សែម រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បាន​ពន្យល់​ថា គម្រោង​អភិវឌ្ឍន៍​វារី​អគ្គិសនី​ស្ទឹង​ជាយ​អារ៉ែង ស្ថិត​ក្នុង ស្រុក​ថ្មបាំង ខេត្ត​កោះកុង កំពុង​ស្ថិត​នៅ​ក្នុង​តំណាក់​កាល​សិក្សា​នៅ​ឡើយ ហើយ​គម្រោង​វារី​អគ្គិសនី​ជាយ​អារ៉ែង ជា​គម្រោង​ដែល​ត្រូវ​បាន​កំណត់​អភិវឌ្ឍន៍​តាំង​ពី​មុន ឆ្នាំ​១៩៧០។

យោង​ទៅ​តាម​លិខិត​បំភ្លឺ ចំនួន​ពីរ​ទំព័រ ចុះ​ថ្ងៃ ទី២៧ ខែ​កញ្ញា ឆ្នាំ​២០១៤ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ស៊ុយ សែម រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បាន​បំភ្លឺ​ថា គម្រោង​វារី​អគ្គិសនី ជាយ​អារ៉ែង ជា​គម្រោង​ដែល​ត្រូវ​បាន​កំណត់​អភិវឌ្ឍន៍ តាំង​ពី​មុន ឆ្នាំ​១៩៧០ ហើយ​រាជ​រដ្ឋាភិបាល​បច្ចុប្បន្ន ក៏​បាន​បន្ត​រក្សា​គម្រោង​នេះ ក្នុង​បញ្ជី​ផែនការ​អភិវឌ្ឍន៍​វិស័យ​ថាមពល​ជាតិ។ គម្រោង​វារី​អគ្គិសនី ជាយ​អារ៉ែង ក៏​ដូច​ជា​គម្រោង​វារី​អគ្គិសនី​ដទៃ​ទៀត​ដែរ គឺ​ត្រូវ​ធ្វើ​ការ​សិក្សា​បច្ចេកទេស និង​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម។ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1qNuMpw