មន្ត្រីម្នាក់​លើក​ឡើង​ថា ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ថ្មី​នៅ​សល់​ច្រើន​ខែទៀត​

បើ​ទោះ​ជាច្បាប់​ចរាចរណ៍ផ្លូវគោក​​ដែលគេ​រង់ចាំ​ជាយូរ​មក​ហើយ​នោះ​​ត្រូវ​បាន​អនុម័ត​ដោយ​​រដ្ឋសភា​កាលពី​ខែ​ធ្នូ​ក៏ដោយ ក៏មន្ត្រីនគរបាលបាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា រដ្ឋា​ភិបាល​នឹង​មិន​ទាន់​ចាប់ផ្តើមអនុវត្ត​ទេ ដោយ​​អនុវត្ត​ក្នុង​រយៈពេល​៥ឬ​​៦ខែទៀត​ឯណោះ​។ ច្បាប់​នេះ​កំណត់​ដាក់​ទោស​ធ្ងន់​ធ្ងរ​សម្រាប់​បទ​ល្មើស​ចរាចរណ៍​ជាច្រើន​ រួមមាន​ការ​បើក​បរ​ដោយ​ស្រវឹង​ ការ​កំណត់​ចំនួន​អ្នក​រួមដំណើរតាម​ម៉ូតូ​ចំពោះ​​មនុស្ស​ពេញវ័យ​ម្នាក់ និង​ក្មេង​ម្នាក់ ហើយ​តម្រូវ​ឲ្យ​អ្នករួមដំណើរ​តាម​ម៉ូតូ​ទាំង​អស់​​ពាក់មួក​សុវត្ថិភាព។ ...

ឃួន ណារិម
http://www.cambodiadailykhmer.com/news/24380/