ពួក​បរិស្ថាន​មាន​ការ​មន្ទិលសង្ស័យ​មុនពេល​ជំនួប​អំពី​​ទំនប់​វារីអគ្គិសនី​នៅ​ឡាវ

គណៈកម្មការ​ទន្លេ​មេគង្គ(MRC)​ដែល​មាន​ប្រទេស​៤​ជា​សមាជិក​នៅ​សប្តាហ៍​នេះ នឹង​ធ្វើ​ការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ស្តី​ការ​អភិវឌ្ឍន៍​ទំនប់​វារី​អគ្គិសនី​ដ៏​ធំ​មួយ​នៅ​ក្នុង​តំបន់​ខាង​ត្បូង​នៃ​ប្រទេស​ឡាវ។ ​គម្រោង​នោះ ​ជាទំនប់​ទឹកដែល​បាន​គ្រោង​ឡើង​មួយ​នៃ​ទំនប់​ទឹក​ដែល​បាន​គ្រោង​ឡើង​ជាបន្ត​បន្ទាប់នៅ​ក្នុង​ជល​សីមា​ទន្លេ​មេគង្គដែល​ពួក​អ្នក​បរិដ្ឋាន ​និយាយ​ថា ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់យ៉ាង​ខ្លាំងដល់ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​ចិញ្ចឹម​ជីវិត​មនុស្សរាប់​លាន​នាក់នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ ការ​ពិ​គ្រោះជា​សាធារណៈ​ប្រចាំ​តំបន់​រយៈ​ពេល​២​ថ្ងៃ​នៅ​ទីរួម​ខេត្តប៉ាក់សេ​នៃ​ខេត្តចំប៉ា​សាក់នៃ​ប្រទេស​ឡាវ ​លាត​សន្ធឹង​នៅ​ភាគ​ខាង​ជើងនៃ​ទំនប់​ដន សាហុងដែល​មាន​កម្លាំង​២៦០​ម៉េហ្គាវ៉ាត់​ដែល​បាន​ស្នើឡើង​ដែល​មាន​ព្រំ​ដែន​ជាមួយ​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ។ … ​ទំនប់​ទឹក ដន សាហុង ​ជា​គម្រោង​ថាមពល​វារី​អគ្គិសនី​ទី២ ​ដែលគ្រោងឡើង​នៅ​ខ្សែ​ទឹក​មេ​នៃ​ទន្លេ​មេគង្គ​ខាង​ក្រោម​ដោយ​មាន​ការ​ស្ថាបនា​ទំនប់​ទឹក​សាយ៉ាបូរី កំពុង​សាងសង់ដែល​មាន​តម្លៃ៣​ពាន់​៥រយ​លាន​ដុល្លា​រនៅ​ក្នុង​តំបន់​ខាង​ជើង​នៃ​ប្រទេស​ឡាវ ​ទំនប់​នោះ ​បាន​ធ្វើ​ឲ្យ​មានការជជែក​ដេញ​ដោល​យ៉ាង​ខ្លាំង។ …

Ron Corben
https://khmer.voanews.com/a/environmentalists-skeptical-ahead-of-laos-meeting-on-hydropower-dam/2552398.html