ទូតថ្មី EU បញ្ជាក់ជំហរចង់ជួយកម្ពុជាឲ្យបន្តមានប្រព័ន្ធអនុគ្រោះពន្ធ EBA ខណៈថ្នាក់ដឹកនាំថា EU ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់
ឯកអគ្គរដ្ឋទូតថ្មីរបស់សហភាពអឺរ៉ុប (EU) ដែលជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋសភា លោក ហេង សំរិន ពីម្សិលមិញ បានបញ្ជាក់អំពីជំហររបស់ខ្លួនក្នុងការខិតខំប្រឹងប្រែង ដើម្បីជួយសម្រួលឲ្យកម្ពុជាអាចរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងតែសព្វាវុធ EBA (Everything But Arm)។ ក្នុងជំនួបសម្តែងការគួរសមនោះលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតថ្មីរបស់សហភាពអឺរ៉ុបបានថ្លែងថា ក្នុងអាណត្តិទូតថ្មីនេះលោកស្រីនឹងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយសហភាពអឺរ៉ុបឲ្យកាន់តែរឹងមាំថែមទៀត។ នេះបើតាមការបញ្ជាក់របស់លោក កែវ ពិសិដ្ឋ ប្រធានខុទ្ទកាល័យលោក ហេង សំរិន។ …
នៀម ឆេង
https://bit.ly/34R7JGM