សហភាពអឺរ៉ុបផ្ដល់ជំនួយដល់កម្ពុជានូវទឹកប្រាក់ចំនួន ១០០លានដុល្លារ សម្រាប់វិស័យជលផល
ឯកអគ្គរដ្ឋទូតចប់អាណត្តិរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា លោក George Edgar បានធ្វើការជួបពិភាក្សាការងារជាមួយលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីម្សិលមិញ ខណៈដែលលោកបានបញ្ចប់ការរៀបចំដើម្បីធ្វើការប្រកាសជាផ្លូវការនូវជំនួយជាទឹកប្រាក់ចំនួន ១០០ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់វិស័យជលផលរបស់ប្រទេសកម្ពុជា។ លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ផែនការត្រូវបានបញ្ចប់សម្រាប់កិច្ចព្រមព្រៀងដែលនឹងត្រូវធ្វើការចុះហត្ថលេខានៅថ្ងៃស្អែក។ …
តាំង វីដា
https://bit.ly/2Hh3PNJ