ពលរដ្ឋដែលគេបណ្ដេញចេញពីដីធ្លីច្រានចោលការដោះស្រាយចុងក្រោយរបស់ក្រុមហ៊ុនស្ករសគ្រប់គ្រងដោយអង់គ្លេស
ក្រុមអ្នកតំណាងឲ្យពលរដ្ឋខ្មែរចំនួន២០០គ្រួសារ ដែលដាក់ពាក្យប្ដឹងក្រុមហ៊ុនស្ករស Tate&Lyle គ្រប់គ្រងដោយអង់គ្លេស ពីបទចោទថា បានទទួលប្រាក់ចំណេញរាប់លានដុល្លារពីដីធ្លីរបស់ពួកគាត់នោះ បាននិយាយថា ខ្លួនច្រានចោលការដោះស្រាយចុងក្រោយទាក់ទិននឹងវិវាទដីធ្លីរបស់ក្រុមហ៊ុននេះ ហើយកំពុងតែទន្ទឹងរង់ចាំថ្ងៃបើកសវនាការដំបូងរបស់ពួកគាត់ ដែលគ្រោងធ្វើឡើងនៅខែតុលា។ គ្រួសារទាំងនេះគឺស្ថិតក្នុងចំណោមពលរដ្ឋជាង៤០០គ្រួសារដែលចោទប្រកាន់ក្រុមហ៊ុនចម្ការអំពៅគ្រប់គ្រងដោយថៃចំនួនពីរនៅក្នុងខេត្តកោះកុង ថាបានរឹបអូសដីស្រែរបស់ពួកគាត់កាលពីឆ្នាំ២០០៦។ ពួកគាត់បានប្ដឹងក្រុមហ៊ុនស្ករស Tate&Lyle ទៅតុលាការនៅទីក្រុងឡុងដ៍ កាលពីខែមីនា ឆ្នាំ២០១៣ ដោយលើកឡើងថា ក្រុមហ៊ុនគ្រប់គ្រងដោយអង់គ្លេសមួយនេះជំពាក់ប្រាក់សំណងពួកគាត់ ដោយសារទទួលបានប្រាក់ចំណេញរាប់លានដុល្លារពីស្ករសដែលខ្លួនបានទិញពីក្រុមហ៊ុនស្ករស Khon Kaen Sugar គ្រប់គ្រងដោយថៃ។ …
គុច ណារ៉េន និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/15390/