ក្រសួងនឹងដំឡើងប្រាក់មេប្រយោគទ្វេដង
គណៈមេប្រយោគប្រឡងមធ្យមសិក្សាទុតិយភូមិ នឹងទទួលបានប្រាក់បេសកកម្មប្រចាំថ្ងៃកើនឡើងទ្វេដងឆ្នាំនេះ ក្នុងកំណែទម្រង់ថ្មីមួយដើម្បីសម្រួលដល់គ្រូបង្រៀនមិនឲ្យឆ្លៀតស្វែងរកប្រាក់កម្រៃបន្ថែមក្នុងមណ្ឌលប្រឡង។ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំយុវជននិងកីឡា បានជម្រាបជូនលោកគ្រូអ្នកគ្រូ និងថ្នាក់ដឹកនាំមន្ទីរអប់រំប្រមាណ ១០០ នាក់មកពីគ្រប់រាជធានីខេត្ត កាលពីថ្ងៃអង្គារ ទី២៥ មីនា ក្នុងវគ្គបណ្តុះបណ្តាលមេរៀនប្រឆាំងអំពើពុករលួយ ដោយលោកមានប្រសាសន៍ថា៖ «យើងបានស្នើសុំបង្កើនកម្រៃប្រចាំថ្ងៃរបស់មេប្រយោគយ៉ាងតិចទ្វេដង»។
ឆាយ ច័ន្ទនីដា, ទំព័រទី ៤
http://phnompenhpost.com