កម្មករ​នៅ កាណាឌីយ៉ា ៨០ ភាគរយ​ត្រឡប់​ទៅ​ស្រុក

កម្មករ​កាត់ដេរ​ប្រមាណ​ជា ៨០ ភាគរយ​ដែល​រស់​នៅ​ម្តុំ​ផ្លូវ វេងស្រេង និង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ក្នុង​ទីក្រុង​ភ្នំពេញ ខណ្ឌ មាន​ជ័យ បាន​ចាក​ចេញ​ពី​ផ្ទះ​ជួល​របស់​ពួក​គេ​ទៅ​កាន់​ស្រុក​កំណើត​ទាំង​តក់​ក្រហល់​កាល​ពី​ព្រលឹម​ថ្ងៃ​សុក្រ ទី៣ ខែ មករា ដោយ​សារ​បារម្ភ​ពី​សុវត្ថិភាព។ លោក សោម អូន ប្រធាន​ក្រុម​ប្រឹក្សា​សហជីព​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា តាម​លោក​សង្កេត​ឃើញ​គឺ​កម្មករ​ដែល​ចាក​ចេញ​ទៅ​ស្រុក​កំណើត​គឺ​មាន​តែ​កម្មករ​នៅ​តាម​ផ្លូវ វេងស្រេង និង​សួន កាណាឌីយ៉ា ដោយ​សារ​តែ​មាន​ហេតុការណ៍​ហិង្សា​កើត​មាន​ឡើង។ លោក​បាន​ថ្លែង​ថា៖ «មាន​កម្មករ​ប្រមាណ​ជា ៨០ ភាគរយ​បាន​ចេញ​ទៅ​ស្រុក​កំណើត​របស់​ពួក​គេ ដោយ​សារ​មាន​ហិង្សា​កើត​ឡើង តែ​កម្មករ​នៅ​តាម​តំបន់​ផ្សេង​មិន​បាន​ចាក​ចេញ​ទៅ​ណា​ទេ។ តាម​ដែល​ខ្ញុំ​ដឹង តាម​រោងចក្រ​ដែល​នៅ​ក្នុង​សួន កាណាឌីយ៉ា ប្រមាណ​ជា​ជាង ៤០ រោងចក្រ​នឹង បើក​ដំណើរការ​វិញ​នៅ​ថ្ងៃ ទី៨»។ …  

មុំ គន្ធា
http://postkhmer.com/index.php/national/1-national-news/108809-2014-01-06-03-33-45