​អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​​ព្រមាន​ថា​ ​កម្ពុជា​ពុំ​អាច​ដក​ខ្លួន​រួច​ចេញ​ពី​គម្រោង​មហិច្ឆតា​ប្រចាំ​សតវត្ស​របស់​ចិន​បាន​ឡើយ​

អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​ព្រមាន​ថា កម្ពុជា​ពុំ​អាច​ដក​ខ្លួន​រួច ​ចេញ​ពី​គម្រោង «គំនិត​ផ្ដួចផ្ដើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ» របស់​មហា​យក្ស​ចិន​បាន​ឡើយ ដោយសារ​តែ​កម្ពុជា​ពុំ​មាន​ជម្រើស​ជាក់ស្ដែង​ដទៃ​ទៀត ក្រៅតែ​ពី​ពឹង​ផ្អែក​តែ​ទៅលើ​ចិន​តែ​មួយ​នោះ​។ ​ការ​លើក​ឡើង​នេះ​ ស្រប​ពេល​ដែល​មហា​យក្ស​ចិន កំពុង​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​ជា​លើក​ទី​ពីរ​របស់​ខ្លួន​នៅ​ចុង​ខែ​មេសា​នេះ ហៅ​ថា វេទិកា​ស្ដីពី​គំនិត​ផ្ដួចផ្ដើម​ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ ឬ​វិថី​សូត្រ​ថ្មី ដោយ​មាន​ការចូលរួម​ពី​សំណាក់​បណ្ដា​មេ​ដឹក​នាំ​ពិភព​លោក​ជាង ៤០រូប​ ក្នុង​នោះ​ក៏​មាន​លោក​ ហ៊ុន ​សែន ​ផង។ …

មាន ឫទ្ធិ
https://www.rfa.org/khmer/news/politics/experts-say-cambodia-cannot-move-away-from-china-04242019130046.html