ប្រឈម​នឹង​ការ​កាត់​ជំនួយ រដ្ឋាភិបាល​បង្ខំ​ចិត្ត​ដឹកនាំ​ការ​ប្រយុទ្ធ​ប្រឆាំង​អេដស៍

ក្រុម​មន្ត្រី​និង​អ្នក​ជំនាញ​បាន​និយាយថា ម្ចាស់​ជំនួយ​សំខាន់​ពីរ​ដែល​បាន​គាំទ្រ​ការ​ប្រយុទ្ធ​ប្រឆាំង​ហ៊ីវ/អេដស៍​ដោយ​ជោគជ័យ​ជា​ខ្លាំង​នៅ​ប្រទេស​កម្ពុជា គ្រោង​នឹង​កាត់​ជំនួយ​របស់​ខ្លួន​ជាច្រើន ជា​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ឲ្យ​បង្កើន​ការ​ចំណាយ​ផ្ទាល់​របស់​ខ្លួន។ យោងតាម​លោក លី ពេញសុន អនុ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើ​ស្បែក និង​កាមរោគ (NCHADS) បាន​ឲ្យ​ដឹង​ថា ទាំង​មូលនិធិ​គ្លូបល ហ្វាន់ (Global Fund) ដែល​បាន​រួម​ចំណែក​ផ្តល់​ប្រាក់​ជាង​២៥២​លាន​ដុល្លារ​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​ហ៊ីវ/អេដស៍​តាំងពី​ឆ្នាំ​២០០៣​ ទាំង​យូអេស​អេអាយឌី (USAID) ដែល​បាន​ផ្តល់​ប្រាក់​ជាង​១៤០​លាន​ដុល្លារ​តាំងពី​ឆ្នាំ​២០០៦​មក មាន​ផែនការ​កាត់​បន្ថយ​ការ​ចំណាយ​របស់​ខ្លួន។ ...

ខេមបូឌា ដេលី​
http://www.cambodiadailykhmer.com/news/20801/