ម្ចាស់​រោងចក្រ​មិន​ចូលរួម​កិច្ច​ពិភាក្សា​អំពី​ការ​កំណត់​ប្រាក់ខែ​គោល​របស់​កម្មករ​

​មន្ត្រី​រដ្ឋាភិបាល​ ​និង​តំណាង​សហជីព​បាន​ជួប​គ្នា​សម្ងាត់​កាលពី​ម្សិលមិញ​ ​ដើម្បី​ចាប់ផ្ដើម​ពិភាក្សា​រក​វិធី​កំណត់​ប្រាក់ខែ​គោល​សម្រាប់​វិស័យ​កាត់ដេរ​ដ៏​សំខាន់​ ​ប៉ុន្តែ​មាន​បញ្ហា​ច្រើន​របស់​កម្ពុជា​ ​នៅ​ឯ​សិក្ខាសាលា​មួយ​ដែល​មានការ​សម្របសម្រួល​ពី​អង្គការ​ពលកម្ម​អន្តរជាតិ​។​ ​ប៉ុន្តែ​ការ​ចាប់ផ្ដើម​កិច្ច​ពិភាក្សា​ត្រីភាគី​រវាង​រដ្ឋាភិបាល​ ​សហជីព​ ​និង​ម្ចាស់​រោងចក្រ​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ ​ជា​ការ​ពិភាក្សា​ទ្វេភាគី​ច្រើន​ជាង​ ​ដោយសារ​មិន​មានការ​ចូលរួម​ពេញលេញ​ពី​ម្ចាស់​រោងចក្រ​ឡើយ​។​ ​ក្នុង​ចំណោម​មន្ត្រី​រដ្ឋាភិបាល​ ​និង​តំណាង​សហជីព​ជា​ច្រើន​នៅ​ក្នុង​បន្ទប់​នោះ​ ​គឺ​មាន​តែ​តំណាង​ម្នាក់​គត់​មក​ពី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ​ដែល​តំណាង​ឲ្យ​រោងចក្រ​នាំ​សម្លៀក​បំពាក់​ចេញ​ជាង​៥០០​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ទីប្រឹក្សា​ម្នាក់​នៅ​ក្រសួង​ការងារ​បាន​ឲ្យ​ដឹង​ថា​ ​វត្តមាន​តិចតួច​របស់​ម្ចាស់​រោងចក្រ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​កែទម្រង់​។​​ … ​

អូន ភាព and Zsombor Peter
http://www.cambodiadailykhmer.com/news/13478/