ម្ចាស់រោងចក្រមិនចូលរួមកិច្ចពិភាក្សាអំពីការកំណត់ប្រាក់ខែគោលរបស់កម្មករ
មន្ត្រីរដ្ឋាភិបាល និងតំណាងសហជីពបានជួបគ្នាសម្ងាត់កាលពីម្សិលមិញ ដើម្បីចាប់ផ្ដើមពិភាក្សារកវិធីកំណត់ប្រាក់ខែគោលសម្រាប់វិស័យកាត់ដេរដ៏សំខាន់ ប៉ុន្តែមានបញ្ហាច្រើនរបស់កម្ពុជា នៅឯសិក្ខាសាលាមួយដែលមានការសម្របសម្រួលពីអង្គការពលកម្មអន្តរជាតិ។ ប៉ុន្តែការចាប់ផ្ដើមកិច្ចពិភាក្សាត្រីភាគីរវាងរដ្ឋាភិបាល សហជីព និងម្ចាស់រោងចក្រនេះត្រូវបានចាត់ទុកថា ជាការពិភាក្សាទ្វេភាគីច្រើនជាង ដោយសារមិនមានការចូលរួមពេញលេញពីម្ចាស់រោងចក្រឡើយ។ ក្នុងចំណោមមន្ត្រីរដ្ឋាភិបាល និងតំណាងសហជីពជាច្រើននៅក្នុងបន្ទប់នោះ គឺមានតែតំណាងម្នាក់គត់មកពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលតំណាងឲ្យរោងចក្រនាំសម្លៀកបំពាក់ចេញជាង៥០០នៅក្នុងប្រទេសកម្ពុជា។ទីប្រឹក្សាម្នាក់នៅក្រសួងការងារបានឲ្យដឹងថា វត្តមានតិចតួចរបស់ម្ចាស់រោងចក្រធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងកែទម្រង់។ …
អូន ភាព and Zsombor Peter
http://www.cambodiadailykhmer.com/news/13478/