ប្រជាជន១២គ្រួសារដែលមានវិវាទដីធ្លីនៅខេត្តកំពតអះអាងថា ក្រុមហ៊ុនសំណង់មួយបំភិតបំភ័យខ្លួន
កាលពីម្សិលមិញ អ្នកភូមិ និងសកម្មជនការពារសិទ្ធិមនុស្សបានឲ្យដឹងថា អ្នកភូមិចំនួន១២គ្រួសារដែលមានវិវាទដីធ្លីក្នុងខេត្តកំពត បាននាំគ្នារារាំងក្រុមហ៊ុនសំណង់មួយកាលពីថ្ងៃពុធមិនឲ្យចាក់ដីបំពេញទីវាលដែលពួកគាត់អះអាងថា ជាកម្មសិទ្ធិរបស់ខ្លួន។ អ្នកភូមិជាច្រើនគ្រួសារនេះបានលើកឡើងថា ក្រុមហ៊ុនបានចាប់ផ្ដើមទន្ទ្រានយកដីរបស់ពួកគាត់នៅក្នុងឆ្នាំ២០១១នៅពេលពួកគេបានទិញដីនៅក្បែរៗនោះ។ …