ពលរដ្ឋពាក់ព័ន្ធ​ក្នុង​វិវាទ​ដីធ្លី​​នៅកំពង់ឆ្នាំងដើរចេញ​​ពី​កិច្ច​​ចរចា​

មន្ត្រីម្នាក់បាន​ដឹងថា កាល​​ពីម្សិល​មិញ​ប្រជា​​​ពលរដ្ឋ​ចំនួន​ប្រាំបីគ្រួសារដែល​​ជាប់​ពាក់​ព័ន្ធ​ក្នុង​​វិវាទ​ដី​ធ្លីមួយ​នៅក្នុងខេត្ត​កំពង់​ឆ្នាំង ជា​មួយ​​អ្នកស្រី​ ជា ខេង ភរិយា​​របស់​លោក ​ស៊ុយ សែម រដ្ឋ​មន្ត្រី​ក្រសួង​​​ឧស្សា​ហកម្ម​ រ៉ែ និង​​ថាម​ពល ​បាននាំគ្នា​ដើរ​ចេញ​​ពីជំ​នួប​ប្រជុំ​​មួយ​ ​ដែល​ត្រូវបានរៀបចំ​នៅ​ឯការិ​យាល័យ​រដ្ឋ​បាល​ស្រុក​របស់​ពួកគាត់​ដើម្បីដោះ​ស្រាយ​ ​ជម្លោះ​​នេះ​។ លោក ហ៊ុល ចាន់ថូ អភិបា​ល​ស្រុក​កំពង់​ត្រឡាច បាន​មាន​ប្រសាសន៍​ថា ជំនួប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បីពិភាក្សា​ពីលទ្ធភាព​ក្នុង​ការ​បង់​សំណង​ឲ្យ​គ្រួសារ​ប្រជា​ពល​រដ្ឋ​ដែល​ពាក់​ព័ន្ធ​ក្នុង​វិវាទ​ដីធ្លីជាមួយ​ក្រុម​ហ៊ុន​ KDC Interna​-tional របស់​អ្នកស្រី ជា ខេង តាំង​ពី​ក្រុម​ហ៊ុន​នេះ​ចូល​កាន់​កាប់​ដីស្រែ​ចម្ការ​​១៤៥​​​ហិកតា​ក្នុង​ឆ្នាំ២០០៧​។ …

អូន ភាព
http://www.cambodiadailykhmer.com/news/13036/