កសិករ​រក​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​ ១៤០​ នៅ​សៀមរាប​

​កសិករ​ម្នាក់​បាន​រក​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​ជាង​ ១០០​ គ្រាប់​ ខណៈ​កំពុង​បើក​ត្រាក់ទ័រ​ភ្ជួរស្រែ​នៅ​ខេត្តសៀមរាប​កាលពី​ថ្ងៃ​ចន្ទ​។​ លោក​វរសេនីយ៍ឯក​ ស៊ុន​ អេ​ង​ អធិការ​នគរបាល​ស្រុក​ស្វាយ​លើ​បាន​និយាយ​ថា​ កសិករ​ឈ្មោះ​ ​កែន​ កាយ​ អាយុ​ ៧៨​ ឆ្នាំ​ កំពុង​បើក​ត្រាក់ទ័រ​ភ្ជួរស្រែ​នៅ​ភូមិ​ខ្នារ​ក្រៅ​ ឃុំ​កន្ទួត​ ពេល​គាត់​រក​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​ ១៤០​ គ្រាប់​។​ លោក​បាន​មាន​ប្រសាសន៍​ថា​ “​បន្ទាប់​ពី​លោក​ កាយ​ បានឃើញ​គ្រាប់​ទាំងនោះ​ គាត់​បាន​ទាក់ទង​មក​មន្ត្រី​នគរបាល​ ហើយ​ខាង​លោក​បាន​ប្រាប់​មន្ត្រី​ស៊ី​ម៉ាក់​នៅ​ខេត្តសៀមរាប​ឱ្យ​ប្រមូល​គ្រាប់​ទាំងនោះ​”​ ។​ លោក​បាន​បន្ថែម​ទៀត​ថា​ មន្ត្រី​របស់​ស៊ី​ម៉ាក់​បាន​បំផ្លាញ​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​រួច​ហើយ​។​ …​

ឃី សុវុទ្ធី
https://www.khmertimeskh.com/50615776/farmer-finds-140-uxos-in-siem-reap/