អ្នកភូមិខេត្តក្រចេះធ្វើដំណើរមករាជធានីភ្នំពេញដើម្បីសុំអន្តរាគមន៍ពីលោក ហ៊ុន សែន
កាលពីម្សិលមិញ ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបដិសេធមិនទទួលយកញត្តិពីអ្នកភូមិប្រមាណ២០០នាក់ ដែលបានធ្វើដំណើរពីខេត្តក្រចេះមករាជធានីភ្នំពេញដើម្បីសុំឲ្យលោកជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ជាមួយម្ចាស់ចម្ការម្នាក់នោះទេដោយជំរុញឲ្យពួកគាត់ព្យាយាមដោះស្រាយករណីនេះជាមួយអាជ្ញាធររបស់ខ្លួនជាមុនសិន។ តំណាងអ្នកភូមិ៣២៩គ្រួសារលើកឡើងថា ពួកគាត់បានចាប់ផ្តើមចូលមករស់នៅលើដីស្ថិតក្នុងឃំុស្នួល ស្រុកស្នួល កាលពីឆ្នាំ២០០២ ហើយបានធ្វើស្រែចម្ការលើដីនេះរហូតដល់ឆ្នាំ២០០៨ជាពេលដែលក្រុមហ៊ុន Growest Building TradingCo បានមកដល់ ហើយបានឈូសឆាយដីស្រែរបស់ពួកគាត់ចំនួន១.៥៦២ហិកតា។ ក្រុមហ៊ុនមួយទៀតគឺក្រុមហ៊ុន Horizon Agriculture Development បានទិញដីនេះកាលពីឆ្នាំ២០១០ ដើម្បីដាំដំឡូងមី និងម្រេច។ …