ពលរដ្ឋដែលពឹងផ្អែកខ្លាំងពេកលើរបរកសិកម្មប្រឈមនឹងបញ្ហាសេដ្ឋកិច្ច
ផលិតភាពសេដ្ឋកិច្ចរបស់កម្ពុជា ស្ថិតនៅក្នុងបញ្ហាដោយសារភាពអសមត្ថភាព ក្នុងការប្រែក្លាយចំនួនប្រជាពលរដ្ឋវ័យក្មេងឲ្យទៅជាកម្លាំងពលកម្មជំនាញ និងការរីកចម្រើនយឺតដោយសារការពឹងផ្អែកខ្លាំងពេកទៅលើកសិកម្ម។ នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោកដែលចេញកាលពីចុងសប្តាហ៍មុន។ នៅក្នុង ប្រទេសកម្ពុជា និង វៀតណាម ការធ្វើពិពិធកម្មនៃពលកម្មពីវិស័យកសិកម្ម គឺបានរួមចំណែកជាង ៧០ ភាគរយនៃការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសទាំងពីរ។ នេះបើតាមការសិក្សាថ្នាក់តំបន់របស់ធនាគារពិភពលោក ដែលមានចំណងជើងថា «ការងារនៅអាស៊ីបូព៌ាប៉ាស៊ីហ្វិក៖ ការងារសហគ្រាសនិងសុខុមាលភាព»។ ប្រជាពលរដ្ឋកម្ពុជាពី ៧៥ ទៅ ៨០ ភាគរយបន្តពឹងផ្អែកទៅលើចំណូលដែលបានមកពីកសិកម្មដែលវារារាំងដល់ផលិតភាពនិងការបង្កើតទិន្នផលសេដ្ឋកិច្ចរីកចម្រើនខ្លាំង។ របាយការណ៍ដែលចេញកាលពីថ្ងៃសុក្រ បានឲ្យដឹងទៀតថា៖ «ក្នុង ប្រទេសកម្ពុជា ចំណូលពីអាជីវកម្មដែលមិនមែនកសិកម្ម…គឺជាប្រភពចម្បងនៃចំណូលរបស់ប្រជាពលរដ្ឋដែលមានជីវភាពធូរធារបំផុតខណៈប្រជាពលរដ្ឋក្រីក្របំផុតពឹងផ្អែកបំផុតទៅលើកសិកម្ម»។ ដើម្បីយកយុវវ័យជនបទចេញពីភាពក្រីក្រនិងការងារកសិកម្មរដ្ឋាភិបាលបានផ្តោតទៅលើការកែលម្អវិស័យអប់រំ ដោយត្រូវសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ចំពោះការអប់រំថ្នាក់បឋមសិក្សាសកលត្រឹម ឆ្នាំ២០១៥។ ….
Laignee Barron
http://postkhmer.com/national/1-national-news/114219-2014-05-13-02-44-01