កម្ពុជា​បាន​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រឆាំង​នឹង​ពលកម្ម​លើ​កុមារ

យោង​តាម​របាយការណ៍​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​​ក្រសួង​ការងារ​សហរដ្ឋ​អាមេរិក​កាលពី​សប្តាហ៍​មុន​បាន​ឲ្យ​ដឹង​ថា​កម្ពុជា​បាន​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​បន្តិច​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពលកម្ម​កុមារ​នៅ​ឆ្នាំ ២០១៤ បើ​ទោះបី​ជា​នៅ​មាន​កង្វះ​ធនធាន និង​អំពើ​ពុករលួយ​នៅ​តែ​ជា​ឧបសគ្គ​ធំ​ក៏​ដោយ។ ...

របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ការ​រីកចម្រើន​ទាំងនោះ​គឺ​ដោយសារ​តែ​ការ​បង្កើន​ការ​ត្រួតពិនិត្យ​ដោយ​ក្រសួង​ការងារ​ដែល​បាន​បង្កើន​ចំនួន​​អធិការកិច្ច​ការងារ​ដើម្បី​ស្វែងរក​ពលកម្ម​កុមារ​ពី​ចំនួន ៣៥ នាក់​នៅក្នុង​ឆ្នាំ ២០១៣ ដល់ ៥៨ នាក់​នៅ​ឆ្នាំ ២០១៤ នៃ​ចំនួន​អធិការកិច្ច​សរុប ៣៤២ នាក់។ ...

Charles Rollet
http://bit.ly/1jcnznp