គណៈកម្មការហិរញ្ញវត្ថុនៃរដ្ឋសភាស្នើសុំព័ត៌មានលម្អិតបន្ថែមស្តីពីថវិកាជាតិ
គណៈកម្មការធនាគារ និងហិរញ្ញវត្ថុនៃរដ្ឋសភាបានជួបប្រជុំកាលពីម្សិលមិញ ដើម្បីពិភាក្សាអំពីសំណើថវិកាជាតិ៣,៨ពាន់លានដុល្លារសម្រាប់ឆ្នាំ២០១៥ ដោយក្រុមតំណាងរាស្ត្រមកពីគណបក្សទាំងពីរបានយល់ស្របគ្នាថា ចាំបាច់ត្រូវមានព័ត៌មានលម្អិតជាក់លាក់បន្ថែមទៀត មុនពេលពួកគេអាចវាយតម្លៃគម្រោងនេះបាន នេះបើយោងតាមការលើកឡើងរបស់លោក សុន ឆ័យ អនុប្រធានគណៈកម្មការនេះ។ លោក សុន ឆ័យ តំណាងរាស្ត្រជាន់ខ្ពស់មួយរូបរបស់គណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា តំណាងរាស្ត្របួនរូបមកពីគណបក្សរបស់លោក ដែលស្ថិតនៅក្នុងគណៈកម្មការនេះ ព្រមទាំងតំណាងរាស្ត្រប្រាំរូបមកពីគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចផង បានគ្រោងជំនួបមួយជាមួយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅចុងខែនេះ។ …
អេឡិក វិល្លីមមីនស៍ និង ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/20482/