អគ្គិ​ភ័យ​បំផ្លាញ​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​ចំនួន​២២​ខ្នង​នៅ​ក្នុង​ខណ្ឌ​មាន​ជ័យ​ក្រុង​ភ្នំពេញ​

អគ្គិភ័យ​ដ៏ខ្លាំងមួយ​​​នៅក្នុងខណ្ឌមាន​ជ័យ​ រាជធានីភ្នំពេញ​​បាន​បំផ្លាញ​ផ្ទះ​ចំនួន​២២ខ្នង​​កាល​​ពី​​រំលង​អធ្រាត្រ​ម្សិល​មិញ​​ ខណៈ​​ដែល​​អ្នក​ភូមិ​​​បាននាំគ្នាពុះពារពន្លត់​អណ្តាត​ភ្លើង​ ហើយ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​​ប្រញាយគ្នា​​ពន្លត់​​ដែរ។ លោក នេត វ៉ាន់ថា ប្រធានការិយាល័យ​​​បង្ការនិង​​​​ពន្លត់​អគ្គិភ័យ​រាជធានីភ្នំពេញ​​ បានមាន​ប្រសាសន៍ថា នៅ​វេលាម៉ោង​ប្រហែល​១​រំលង​អធ្រាត្រ ខ្សែភ្លើងមួយបាន​ដាច់​ និង​ទុស្សេ​​​។ ភ្លើងរាលដាលយ៉ាង​លឿន​ បើទោះ​ជា​អ្នក​ភូមិ​ប្រើ​ទុយោទឹក​ គប់​ដុំទឹក​កក​ និង​ប្រើ​ដំបងឈើ​ ដើម្បី​ពន្លត់​​​អគ្គិភ័យ ខណៈ​ដែល​ក្រុម​ពន្លត់​អគ្គិភ័យ​មកដល់​កន្លែង​កើត​ហេតុយឺត​​ក្នុង​សង្កាត់​ច្បារអំពៅ២។ …

សេក ឧត្តម
http://www.cambodiadailykhmer.com/news/13788/