គ​.​ជ​.​បៈ រយៈពេល​ ២​ ថ្ងៃ​មាន​ប្រជាពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ចំនួន​ជាង ៣ ​ម៉ឺន​នាក់​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បញ្ជាក់ថា រយៈពេល ២ ​ថ្ងៃ គឺ​ថ្ងៃទី ២០ និង ២១ ខែ​តុលា​នេះ ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​ ២០២២ មាន​ប្រជាពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី មាន​ចំនួន​ជាង ៣​ ម៉ឺន​នាក់ ចំណែក​អ្នក​ដែល​នឹងត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​ជិត ៦​ ពាន់​នាក់ រីឯ​អ្នក​ដែល​បាន​ផ្ទេរ​ទីលំនៅ​ចូលក្នុង​ឃុំ សង្កាត់​ថ្មី មាន​ចំនួន​ជាង ១ ​ម៉ឺន​នាក់​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​ ២២ ខែ​តុលា ឆ្នាំ​ ២០២២​។ …

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-10-22-1636-242609.html