ការ​នាំ​ចេញ​ផល​នេសាទ​ត្រី​មាស​ទី១​កើន​តិច​តួច

ការ​នាំ​ចេញ​ផល​នេសាទ​កម្ពុជា​សរុប​ក្នុង​រយៈ​ពេល ៣​ខែ ដំបូង​កើន​ឡើង​តិច​តួច​ធៀប​រយៈ​ពេល​ដូច​គ្នា​ក្នុង ឆ្នាំ​២០១៣។ នេះ​បើ​យោង​តាម​តួលេខ​ចេញ​ដោយ​ក្រសួង កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។ តួលេខ​បង្ហាញ​ថា នៅ​ត្រីមាស ទី១ ឆ្នាំ​នេះ កម្ពុជា នាំ​ចេញ​ផល​នេសាទ​បាន ៤ ៨០០ តោន​កើន​ឡើង ៦,៦៦ ភាគរយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី ឆ្នាំ​២០១៣។ ក្នុង​នោះ​ការ​នាំ​ចេញ​ផល​នេសាទ​ស្រស់​មាន​ចំនួន ៣១០០ តោន និង ១៧០០ តោន​ទៀត​ជា​ផល​នេសាទ​កែច្នៃ​ទាំង​ផល​នេសាទ​សមុទ្រ​ទឹក​សាប។ …

ចាន់ មុយហុង
http://postkhmer.com/business/business/112849-2014-04-04-03-20-14