អ្នកនេសាទ​មិន​អាច​ប្រើ​សំណាញ់​ចាប់​ត្រី​បែប​ប្រពៃណី​ទៀត​ទេ​

​ការ​ចាប់​ត្រី​ដោយ​ប្រើ​សំណាញ់​បែប​សាមញ្ញ​ បាន​កើត​មាន​ជា​ច្រើន​ជំនាន់​ចំពោះ​ការ​នេសាទ​នៅ​តាម​បណ្តោយ​ទន្លេ​ ហើយ​វាក៍​ជា​រឿង​ធម្មតា​ផង​ដែរ​ក្នុង​ចំណោម​ក្រុម​គ្រួសារ​វៀតណាម​និង​ខ្មែរ​អ៊ី​ស្លា​ម​ ដែល​ផ្គត់ផ្គង់​ជីវភាព​របស់​ពួក​គេ​តាម​រយៈ​មធ្យោបាយ​នេះ​។​ …​ ​សព្វថ្ងៃ​ អាជីព​នេះ​ហាក់បីដូចជា​ត្រូវ​បាន​បោះបង់​ចោល​ជា​បន្តបន្ទាប់​ ដោយហេតុ​ថា​បរិមាណ​ត្រី​នៅ​ក្នុង​ទន្លេ​ត្រូវ​បាន​ថយ​ចុះ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។​ ​រេះ​ រ៉ុ​ន​ ជា​អ្នកនេសាទ​អ៊ី​ស្លា​ម​ដែល​រស់នៅ​ភូមិ​ជ្រោយចង្វារ​នៃ​រាជធានី​ភ្នំពេញ​ បាន​មាន​ប្រសាសន៍​ថា​លោក​មិន​អាច​ចាប់​ត្រី​បាន​ទៀត​ទេ​តាម​រយៈ​ការ​ប្រើប្រាស់​ឧបករណ៍​សំណាញ់​ ហើយ​លោក​ក៏​បាន​បន្ថែម​ទៀត​ថា​មាន​តែ​ត្រី​តូចៗ​ប៉ុណ្ណោះ​ដែល​ចាប់​បាន​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​មុនៗ​។​ ​លោក​បាន​និយាយ​ផង​ដែរ​ថា​ដោយសារ​តែ​ការ​ខ្វះខាត​ត្រី​សព្វថ្ងៃ​ អ្នកនេសាទ​យើង​ត្រឡប់​ទៅ​ប្រើ​ឧបករណ៍​ឬ​វិធីសាស្ត្រ​ផ្សេងៗ​ទៀត​សម្រាប់​ការ​នេសាទ​ ដូច​ជា​សំណាញ់​មូស​និង​ឧបករណ៍​ដទៃ​ទៀត​ ដែល​ឧបករណ៍​ទាំងនោះ​ជា​ឧបករណ៍​នេសាទ​ខុសច្បាប់​។​ លោក​បាន​និយាយ​ផង​ដែរ​ថា​ទោះជា​យ៉ាងណា​ក៍ដោយ​ លោក​និង​គ្នីគ្នា​ព្យាយាម​ជៀសវាង​ការ​ប្រើ​ឧបករណ៍​ទាំងនេះ​។​ ​

បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/detail/1?page=13&token=MDkxZjUwYWYzZTg