បុរសប្រាំនាក់​ដែលកងរាជ​អាវុធ​ហត្ថ​បាញ់​ស្លាប់​អំឡុងការ​តវ៉ា សុទ្ធតែ​ជា​កម្មករ​

មន្ត្រី​សហជីពម្នាក់​បាន​អះ​អាង​កាល​ពី​ម្សិល​​មិញ​ថា បុរស​ប្រាំ​នាក់​​​ដែល​​​​ត្រូវ​កង​រាជអាវុធ​ហត្ថ​បាញ់​ស្លាប់​ដោយ​ប្រើ​កាំភ្លើង​អាកា​-៤៧អំឡុង​ការ​តវ៉ាតាម​បណ្តោយ​ផ្លូវ​វេងស្រេង​ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាល​ពីថ្ងៃសុក្រគឺ​ជា​កម្មករ​រោង​​ចក្រ​កាត់​ដេរ​ដែល​បាន​ធ្វើ​កូដកម្មទាំង​អស់។ មន្ត្រី​កង​​រាជ​អាវុធ​ហត្ថ​បាន​បើក​ការ​បាញ់​ប្រហារ​​​នៅ​​​តាម​​​ផ្លូវ​ដែលមាន​រោង​ចក្រ​ជា​ច្រើន​កាល​ពី​ព្រឹក​ថ្ងៃសុក្រ​អំឡុង​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​កម្ម​ករ-កម្មការ​ិនី​​ដែល​ធ្វើ​កូដ​កម្ម​ប្រដាប់ដោយ​ដំបង ដុំថ្ម និង​ដប​សាំង​​ ដោយ​បណ្តាលឲ្យ​​បុរស​ប្រាំ​នាក់​ស្លាប់ និង​យ៉ាង​ហោច​ណាស់​​៣០នាក់​ទៀត​​របួស​។ លោក អ៊ុំ វិសាល មន្ត្រី​ផ្នែក​ច្បាប់​នៅ​សម្ព័ន្ធ​សហជីពប្រជា​ធិបតេយ្យ​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​កម្ពុជា​ (ស៊ីខៅឌូ) បាន​មាន​ប្រសា​​សន៍ថា ក្រុម​ស៊ើប​អង្កេតមក​ពី​​​​សហ​​​ជីព​​​ស៊ី​ខៅ​​ឌូ​​​បាន​​​​ស្គាល់​​​អត្ត​សញ្ញាណ​បុរ​ស​ទាំង​ប្រាំ​នាក់​ដែលគេ​​​បញ្ជាក់ថា ត្រូវ​​​បាន​​​​​កង​រាជ​អាវុធ​​ហត្ថបាញ​ស្លាប់​នោះ​គឺ​សុទ្ធតែ​ជា​កម្ម​ករ​រោង​ចក្រ​កាត់ដេរ​ទាំង​អស់។​ …

សាំង សុឥន្ទរិទ្ធ
http://www.cambodiadaily.com/news/five-killed-during-protest-confirmed-as-garment-workers-50141/