ថ្នាក់ដឹកនាំពាក់ព័ន្ធចុះពិនិត្យរកមូលហេតុដែលនាំឱ្យទឹកជន់លិចកំណាត់ផ្លូវជាតិលេខ ៣
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺនិងរដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា នាថ្ងៃទី ១៦ ខែតុលា បានចុះពិនិត្យរកមូលហេតុដែលទឹកជំនន់ជន់លិចកំណាត់ផ្លូវជាតិលេខ ៣។ ជាមួយគ្នានេះក្រសួងធនធានទឹក ក៏ជំរុញឱ្យអាជ្ញាធរ ថែរក្សាទឹកឱ្យបានល្អ និងត្រូវពិនិត្យវាយតម្លៃ លើសក្តានុពលទឹកដែលមាន ហើយត្រូវរៀបចំផែនការប្រើប្រាស់ទឹកសម្រាប់រដូវប្រាំងខាងមុខ។ រដ្ឋបាលខេត្តកំពង់ស្ពឺ បានបន្តផ្អាកការធ្វើចរាចរណ៍រថយន្តធុនធ្ងន់គ្រប់ប្រភេទនៅលើកំណាត់ផ្លូវជាតិលេខ ៣ ដែលរងការជន់លិចដោយជំនន់ទឹកភ្លៀង នៅចន្លោះ គ.ម ៤៧-៤៨ និងគ.ម ៥១-៥២ ក្នុងស្រុកគងពិសី។ …
គឹម យុត្ថារ៉ូ
https://www.postkhmer.com/national/2023-10-17-0856-255248.html