ការវាយតម្លៃការខូចខាតដោយទឹកជំនន់មានការថយចុះ
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានចេញរបាយការណ៍មួយកាលពីម្សិលមិញដោយបង្ហាញថា ថវិកាចំនួនតែ ៣៥៦ លានដុល្លារប៉ុណ្ណោះត្រូវបានចំណាយលើការស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញដែលត្រូវបានខូចខាតដោយសារទឹកជំនន់ឆ្នាំមុនគឺតិចជាងចំនួនថវិកាប៉ាន់ប្រមាណកាលពេលមុនថា នឹងត្រូវចំណាយដល់ទៅ ៥០០ លានដុល្លារ។ លោក ញឹម វណ្ណដា អនុប្រធាន ទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានថ្លែងថា បន្ទាប់ពីទឹកជំនន់ស្រកគណៈកម្មាធិការបានប៉ាន់ប្រមាណថា ការខូចខាតនឹងត្រូវការចំណាយទឹកប្រាក់ ៥០០ លានដុល្លារដើម្បីស្តារហេដ្ឋារចនាសម្ព័នឡើងវិញ ប៉ុន្តែបន្ទាប់ពីអាជ្ញាធរមូលដ្ឋានបញ្ចប់ការស្តារហេដ្ឋារចនាសម្ព័ន្ធរបាយការណ៍បានបង្ហាញថា ទឹកប្រាក់សរុបចំនួនតែ ៣៥៦ លានដុល្លារប៉ុណ្ណោះត្រូវបានចំណាយលើការជួសជុលទូទាំងប្រទេស។ …
សែន ដាវិត
http://postkhmer.com/national/1-national-news/113049-2014-04-10-03-05-35