គ្មាន​ការ​ប្រណាំង​ទូក​ ទេសចរ​តាម​ខេត្ត​កើនឡើង

អ្នក​ក្រុង​ចាកចេញ​អ្នក​ខេត្ត​ក៏​មិន​ចូល​មក​ភ្នំពេញ​ដែរ​នេះ​ជា​មូលហេតុ​ដែល​គេ​មើល​ឃើញ​ទិដ្ឋភាព​ទូទៅ​នៅ​ថ្ងៃ​ទី​ ១ ​នៃ​ពិធី​បុណ្យ​ដែល​​គ្មាន​ការ​ប្រណាំង​ទូក​នៅ​រាជធានី​ភ្នំពេញ​មាន​សភាព​ធម្មតា​ខណៈ​នៅ​តាម​ដង​ផ្លូវ​ខ្លះ​មិន​សូវ​ជា​មាន​​ចរាចរណ៍​មមាញឹក​នោះ​ទេ​ពោល​គឺ​ស្ងាត់​ជាង​ថ្ងៃ​ធម្មតា​។

ការ​ផ្អាក​ការ​ប្រណាំង​ទូក​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​ដ៏ធំ​​រយៈពេល​ ៣ ថ្ងៃ​នៅ​ឆ្នាំ​នេះ​បាន​ធ្វើ​ឲ្យ​ចរន្ត​លំហូរ​មនុស្ស​ដើរ​បញ្រ្ចាស​ទៅ​វិញ​។ ពិធី​បុណ្យ​អុំទូក​ជា​ពេល​ដែល​មនុស្ស​ធ្វើ​ដំណើរ​ចូល​ទីក្រុង​ដើម្បី​កម្សាន្ត​​ និង​មើល​ការ​ប្រណាំង​ទូក​ដែល​ជា​ប្រពៃណី​ជាតិ​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​ដ៏​យូរ​លង់​របស់​កម្ពុជា​។​ ការ​ប្រណាំង​ទូក​ក៏​ជា​ការ​​ទាក់ទាញ​ទេសចរ​បរទេស​ផង​ដែរ​ខណៈ​វា​ក៏​ឱកាស​ពាណិជ្ជកម្ម​។ ...

ចេង សុខហ័ង
http://bit.ly/1jmLGPv