ក្រសួង​ការ​បរទេស​ប្រតិកម្ម​ការ​រិះគន់​របស់​លោក ស៊ូប៊ែរឌី

មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​ការ​បរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ បាន​ប្រតិកម្ម​នឹង​ការ​រិះ​គន់​របស់​លោក សូរិយា ស៊ូប៊ែរឌី អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា ដែល​ថា តុលាការ​កម្ពុជា​មិន​ឯករាជ្យ ហើយ​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ប្រើ​ប្រាស់​តុលាការ​ដើម្បី​ប្រយោជន៍​ខាង​នយោបាយ។ ក្នុង​សន្និសីទ​សារ​ព័ត៌មាន ក្រោយ​ជំនួប​រវាង​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស លោក ហោ ណាំហុង ជាមួយ​នឹង​លោក Rady Mom អ្នក​តំណាង​រាស្ត្រ​ប្រចាំ​តំបន់ ទី១៨ នៃ​រដ្ឋ​ម៉ាស្សា​ឈូសេត អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង បាន​ថ្លែង​ថា លោក ស៊ូប៊ែរឌី តែង​តែ​ជំរុញ​កម្ពុជា​ឲ្យ​មាន​ការ​អនុវត្ត​តាម​នីតិរដ្ឋ និង​ស្ថាប័ន​តុលាការ​ឯករាជ្យ ប៉ុន្តែ​គ្រប់​ពេល​ដែល​តុលាការ​អនុវត្ត​ច្បាប់ លោក​តែង​តែ​ថ្កោល​ទោស​ថា ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​បំបិទ​សិទ្ធិ​សេរី​ភាព​បញ្ចេញ​មតិ​ទៅ​វិញ។ ...

តាំង វីដា
http://bit.ly/1p1TlVJ