សហគមន៍ និង​អាជ្ញាធរ​ អំពាវនាវ​ឲ្យ​ចូលរួម​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ

សហគមន៍​ព្រៃ​សង្ឃរុក្ខវ័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​កាលថ្ងៃ​ ២ កុម្ភៈ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅប្រទេស​ឲ្យ​ចូលរួម​ការពារ និង​អភិរក្ស​​ព្រៃឈើ និង​សត្វព្រៃ​ទាំងអស់​គ្នា​ដើម្បី​ប្រយោជន៍​ជាតិ​ទាំង​ពេលបច្ចុប្បន្ន និង​អនាគត​។ នៅក្នុង​ពិធី​ប្រារព្ធ​ខួប​ទី​ ១៩ ​នៃ​​ការបង្កើត​ទីស្នាក់ការ​កណ្ដាល​នៃ​សហគមន៍​ព្រៃ​សង្ឃ​រុក្ខវ័ន​ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃអាទិត្យ ព្រះតេជគុណ ប៊ុន សាលួត មេគណ​ខេត្ត​ឧត្តរមានជ័យ និង​ជា​​ប្រធាន​សហគមន៍​ព្រៃ​សង្ឃ​រុក្ខវ័ន​មាន​សង្ឃដីកា​ថា មាន​បញ្ហា​ប្រឈម​ចំនួន​ ៤ ដែលជា​ឧបសគ្គ​ក្នុង​កិច្ចការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខវ័ន​ក្នុង​នោះ​រួមមាន បញ្ហា​ភ្លើង​ឆេះ​ព្រៃ ការដកហូត​ព្រៃឈើ ការ​បរបាញ់​សត្វព្រៃ និង​ការនេសាទ​ត្រី​ក្នុង​តំបន់​ការពារ​ និង​អភិរក្ស​ដោយ​ខុសច្បាប់​។

ឃុត សុភចរិយា
https://bit.ly/391JAz9