អ.ស.ប. ​​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​

អ្នក​ជំនាញ​ការ​របស់​អង្គការ​សហ​ប្រជាជាតិចំនួន​ពីរ​រូបបាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដោះលែង​ជា​បន្ទាន់​ដល់​មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី គ.ជ.ប. ដែល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី​ក្នុង​សំណុំរឿង​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដោយ​ចាត់​ទុក​ថា ​ជា​រឿង​នយោបាយ។

យោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ដែល​ចេញ​ពី​ទីក្រុង​ហ្សឺណែវ កាល​ពី​យប់​ថ្ងៃ​ទី​២៤ ខែ​មករា ក្រុម​ជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ ចំនួន​ពីរ​រូប​បាន​អំពាវនាវ​ទៅ​ដល់​រដ្ឋាភិបាល​កម្ពុជា ​ឲ្យ​ដោះលែង​ជា​បន្ទាន់​ដល់​អ្នក​ការពារ​សិទ្ធិមនុស្ស​ទាំង ៥​រូប ដែល​បាន​ឃុំ​ខ្លួន​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦ ពី​បទ​ចោទ​ទាក់ទង​ទៅ​នឹង​ការ​ផ្តល់​ជំនួយ​ដល់​ស្ត្រី​ម្នាក់​ដែល​ត្រូវ​បាន​ដាក់​សម្ពាធ​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចំពោះ​ការ​និយាយ​កុហក​អំពី​ការ​ចោទ​ប្រកាន់​ដែល​មិន​មែន​ការ​ពិត​នោះ។…

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2k7YrBX